Celebrating 70 years

សោម គារិទ្ធ

ក្នុង​ឱកាស​គម្រប់​ខួប​ ៧០​ នៃ​ការ​បង្កើត​ប៉ុស្តិ៍​វិទ្យុ​អូស្រ្តាលី ក្នុងនាម​ខ្លួន​នាង​ខ្ញុំ​ផ្ទាល់​ នាង​ខ្ញុំ​សូម​សំដែង​នូវ​អំណរ​សាទរ​យ៉ាង​កក់​ក្តៅ​ និង សូម​ជូន​ពរ​សព្វ​សាធុការ​ចំពោះ​ថ្នាក់​ដឹក​នាំ​ និង​បុគ្គលិកនៃវិទ្យុ​អូស្រ្តាលី និង​​​តាម​រយៈ​ការ​ស្តាប់​រាល់​កម្ម​វិធី​ ដែល​មាន​សារៈ​ប្រយោជន៍​សំរាប់​បង្កើន​ចំណេះ​ដឹង​ដល់​រូប​នាង​ខ្ញុំ និង​ព្រម​ទាំង​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​។

 ក្នុង​រយៈ​ពេល ៧០ឆ្នាំ​កន្លង​មក​នេះ ការ​ផ្សព្វ​ផ្សាយ​នៃ​វិទ្យុ​អូស្រ្តាលី​នូវព័ត៌មាន​ពិត​មិន​លំអៀង​ទៅ​ខាង​នយោបាយ​​ណាមួយ​ឡើយ ហើយ​នាង​ខ្ញុំទទួល​បាន​ចំណេះ​ដឹង​ជាច្រើន​តាម​រយៈការស្តាប់​ ជាពិសេស​កម្មវិធី​ចំណេះដឹង​បង្រៀន​ភាសា​អង់គ្លេស ពីព្រោះ​នាង​ខ្ញុំ​គ្មាន​ពេលវេលា​ទៅ​សិក្សា​នៅ​សាលារៀនឡើយ ហើយនាងខ្ញុំរៀនតាម​កម្មវិធីនេះធ្វើឲ្យនាងខ្ញុំ​ទទួល​បាន​ចំណេះដឹងពីកម្មវិធីបង្រៀនភាសា​អង់គ្លេសនេះ ហើយនាងខ្ញុំ​ចូលចិត្តស្តាប់​ការ​ផ្តល់​ព័ត៌មាន​លឿន​ទាន់​ហេតុការណ៍​ចំពោះព្រឹត្តិការណ៍ថ្មីៗ ជាពិសេស​ព្រឹត្តិការណ៍បច្ចុប្បន្ន និង​នាទីកម្រង​សង្គមដែល​មាន​នៅ​ក្នុង​នោះ ដើម្បី​ឲ្យ​ការងារ​យក​ព័ត៌មាន​មក​ផ្សាយ​ជូន​​ប្រិយ​មិត្តអ្នកស្តាប់កាន់​តែ​ទូលំទូលាយហើយច្បាស់​ទាន់​ហេតុការណ៍ទូទាំងប្រទេស​ និង​នៅ​លើ​សកលលោក​។ នាងខ្ញុំ​ចូលចិត្ត​ស្តាប់​រាល់​កម្មវិធី​ទាំងអស់​នៃ​ការផ្សព្វ​ផ្សាយ​ជា​ភាសា​ខ្មែររយៈ​ពេល​ ១​ម៉ោងជារៀង​រាល់​ថ្ងៃ​។

 ក្នុងឱកាសគម្រប់ខួប ៧០ នៃការបង្កើតប៉ុស្តិ៍វិទ្យុ​អូស្រ្តាលី នាងខ្ញុំ​សូមជូនពរ​ឲ្យ​វិទ្យុ​អូស្រ្តាលី​ទទួល​ប្រជាប្រិយភាព​ពីសំណាក់មហាជនទូទាំងប្រទេស ដើម្បីជួយដល់ប្រជាជន​កម្ពុជា​បាន​ទទួល​ចំណេះ​ដឹង​តាម​ការ​ផ្សព្វ​ផ្សាយ​ជា​ភាសា​ខ្មែរ​នេះ។

 ជាទីបញ្ចប់នាងខ្ញុំ សូមប្រសិទ្ធពរដល់បុគ្គលិក​នៃ​វិទ្យុអូស្រ្តាលី​ជា​ភាសា​ខ្មែរ​ទាំងអស់​ឲ្យ​ប្រកបតែ​សេចក្តី​សុខ​​ក្នុង​ក្រុម​គ្រួសារ​ និង​សូមឲ្យ​ ខួបលើកទី ៧០នេះ​ទទួលប្រជាប្រិយភាព​លើសលប់​បន្ថែម​ទៀត​ពី​ប្រជាជន​ខ្មែរ​។

   ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៩

   ពីនាងខ្ញុំ​ប្រិយមិត្តអ្នកស្តាប់

  សោម គារិទ្ធ

About the author

អ្នកស្តាប់នៅប្រទេសកម្ពុជា

Leave a Reply