អត្ថបទ/រូបភាព/វីដេអូរបស់អ្នក
វិទ្យុអូស្រ្តាលីមានតួនាទីសំខាន់មួយ នៅក្នុងជីវិតរបស់អ្នកស្តាប់ជាច្រើនជំនាន់។
ក្រៅពីការផ្តល់ព័ត៌មានត្រឹមត្រូវមិនលម្អៀងនោះ វិទ្យុអូស្រ្តាលីក៏ផ្តល់មេរៀនភាសា
អង់គ្លេស ដែលបង្រៀនមនុស្សរាប់ពាន់នាក់ឲ្យចេះនិយាយភាសាអង់គ្លេសថែម
ទៀតផង។ នេះគឺជាឧទាហរណ៍មួយដែលបញ្ជាក់ថា វិទ្យុអូស្រ្តាលីពិតជាមានតួ
នាទីដ៏សំខាន់នៅក្នុងសហគមន៍នានានៅទួទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សូមរកមើលអត្ថបទ/វីដេអូ/រូបភាព ដែលផ្តល់ដោយអ្នកស្តាប់របស់យើង និង
ឥស្សរជនទាំងឡាយ នៅពេលដែលពួកលោកនិយាយរៀបរាប់នូវសារៈប្រយោជន៍
ដែលវិទ្យុអូស្រ្តាលីបានផ្តល់ជូនពួកលោក។ វ៉ិបសាយថ៍នេះ មានការផ្លាស់ប្តូរជាប់រហូត។ ដូច្នេះសូមអ្នកកុំភ្លេចត្រឡប់មកឆែកមើលឡើងវិញ ដោយហេតុថា អ្នកនឹងឃើញមាន
អត្ថបទ/វីដេអូ/រូបភាពថ្មីៗ បន្ថែមទៀតជាហូរហែពីសំណាក់អ្នកស្តាប់វិទ្យុអូស្រ្តាលី។ រូបអ្នកក៏អាចផ្តល់មតិនិងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកផងដែរពាក់ព័ន្ធនឹងតួនាទីដែលវិទ្យុ
អូស្រ្តាលីបានរួមចំណែកនៅក្នុងការកសាងវិថីជីវិតរបស់អ្នក។








